លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងមន្ទីរជំនាញអង្គភាពជុំវិញខេត្តក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម សុខ ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ។ និងមានការអញ្ជើញចូលរួមពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ នៅសាលប្រជុំរដ្ឋបាលខេត្តបន្ទាយមានជ័យ។